Moyes ​​ជឿ​ថា West Ham ​អាច​ស្ថិត​នៅ Top4 ​បាន​រដូវ​កាល​នេះ​

admin

​ក្រុម​ West Ham ​បាន​យក​ឈ្នះ​លើ​ក្រុម Sheffield United ​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។​​ក្រុម West Ham ​របស់​លោក David Moyes ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ដោយ​រក​បាន​៣​គ្រាប់ ​ដើម្បី​យក​៣​ពិន្ទុ​ឡើង​ទៅ​ចំណាត់​ថ្នាក់​លេខ​៥​ស្ថិត​លើ​ក្រុម Liverpool ​ទៅ​ទៀត។ ​នាំ​មុខ​២​ពិន្ទុ​លើ Liverpool ​និង​ស្មើ​ពិន្ទុ​ជាមួយ​ក្រុម Chelsea ​ដែល​ស្ថិត​នៅ​លេខ​៤​ក្នុង​តារាង​នោះ ​លោក Moyes ​ជឿ​ថា​ក្រុម​របស់​ខ្លួន​នឹង​មាន​កៅអី​លេង Champions League ​មិន​ខាន​រដូវ​កាល​ក្រោយ។​អតីត​គ្រូ​បង្វឹក​ក្រុម Man Utd ​បាន​និយាយ​ថា​៖ “ខ្ញុំ​នឹង​មិន​ជឿ​ឡើយ​ប្រសិន​បើ​មាន​អ្នក​ប្រាប់​ខ្ញុំ​ថា​​យើង​អាច​ស្ថិត​នៅ​កន្លែង​នេះ​បាន។ ​តែ​ក្រោយ​ពី​វិបត្តិ​កូវីដ​១៩ ​យើង​បាន​ផ្លាស់​ប្ដូរ​ជា​ច្រើន។ ​ក្រុម​របស់​យើង​កាន់​តែ​លេង​យល់​ចិត្ត​គ្នា។ ​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​មាន​ឱកាស​ចូល​ខ្លួន​នៅ Top4 ​បាន”៕

Next Post

Ronaldo ជា​ប់ឈ្មោះអាត្មានិយម

កីឡាករព័រទុយហ្កាល់រូបនេះមិនអាចរារាំងក្រុមរបស់គាត់ពីការរងបរាជ័យជើងទី ១ ក្រោមស្នាដៃក្រុម Porto ក្នុងក្របខ័ណ្ឌ Champions League បានទេកាលពីថ្ងៃពុធ លោក Antonio Cassano បានដាក់ស្លាកយីហោ Cristiano Ronaldo ថា “អាត្មានិយម” ហើយជឿជាក់ថាតារាឆ្នើមរបស់ Juventus កំពុងតែព្យាយាមសម្របខ្លួនទៅនឹងរបៀបលេងរបស់ Andrea Pirlo ។ Ronaldo ធ្លាប់ជាកីឡាករដែលមានផលិតភាពច្រើនជាងគេរបស់ក្លិបយក្សនៅរដូវកាលនេះដោយរកបាន ២៣ ដងក្នុងការបង្ហាញខ្លួន ២៧ ដងរហូតមកដល់ពេលនេះ។ ប៉ុន្តែកីឡាករវ័យ ៣៦ ឆ្នាំរូបនេះមានភាពស្ងប់ស្ងាត់នៅពាក់កណ្តាលសប្តាហ៍ខណៈដែលក្រុមរបស់គាត់បានរងបរាជ័យក្រោមស្នាដៃក្រុម Porto ២-១ ក្នុងការប្រកួតជើងទី ១ នៃវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ។