ទីបំផុត Wener រក​គ្រាប់​បាល់​បាន​ហើយ ក្រោយ​ខកខាន​​១៤​ប្រកួតជាប់​គ្នា

admin

ខ្សែ​ប្រយុទ្ធ Timo Werner បាន​រក​គ្រាប់​បាល់​និង Assist បញ្ចប់ការមិន​រក​គ្រាប់​បាល់​បាន​១៤​ប្រកួតជាប់គ្នា ជួយ Chelsea យក​ឈ្នះ Newcastle ២-០​ នៅ Premier League។

Chelsea’s Timo Werner reacts during the Premier League match at Stamford Bridge, London.

គ្រាប់​ដំបូង​របស់ Chelsea ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Olivier Giroud ​បន្ទាប់​ពី​មាន​ការ​បញ្ជូន​ពី Werner។ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​​ជា​អ្នក​បន្ថែម​គ្រាប់​ទី​​ពីរ​​នៅ​ចុង​ម៉ោង​វគ្គ​​ទី​មួយ។ លទ្ធផល ២-០ បាន​ជួយ Chelsea ទទួល​បាន​៣​ពិន្ទុ​ពេញ​ ឡើង​មក​លេខ​៤​ក្នុង​តារាង​ពិន្ទុ Premier League.

នេះ​គឺ​ជា​ការ​រក​បាន​គ្រាប់​ដំបូង​សម្រាប់ Werner បន្ទាប់​ពី​រក​មិន​បាន​មួយ​គ្រាប់​សោះ​​១៤​ប្រកួត​ជាប់​គ្នា​ក្នុង​លីគ។ បើ​គិត​ជា​ពេល​វេលា គេ​បាន​ចំណាយ​ពេល​អស់​១០០០​នាទី​ទើប​អាច​រក​គ្រាប់​បាន។ កីឡាករ​វ័យ​​២៤​ឆ្នាំ​បាន​ផ្ទេរ​មក Chelsea កាល​ពី​រដូវ​ក្ដៅ​មុន​ក្នុង​តម្លៃ​ខ្លួន​៥៣​លាន​ផោន៕ ​​​

Next Post

Moyes ​​ជឿ​ថា West Ham ​អាច​ស្ថិត​នៅ Top4 ​បាន​រដូវ​កាល​នេះ​

​ក្រុម​ West Ham ​បាន​យក​ឈ្នះ​លើ​ក្រុម Sheffield United ​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។​