តាម​ការ​វិភាគ​មួយ Ramos នឹង​ចាកចេញ​ពី Real ដោយ​សារ​ជួប​បញ្ហា​​នេះ

admin

Sergio Ramos នឹង​ចាកចេញ​ពី Real Madrid ពេល​ដែល​កុងត្រា​របស់​គេ​អស់​នៅ​បញ្ចប់​ខែ មិថុនា​ខាង​មុខ។ នេះ​បើ​តាម​ការ​វិភាគ​អះអាង​របស់​អ្នក​កាសែត​អេស្ប៉ាញ​ម្នាក់។

ខ្សែ​ការពារ​​សញ្ជាតិ​អេស្ប៉ាញ​​​ធ្លាប់​លេង​បាន​ជាង​៦៥០​ប្រកួត និង​រក​បាន​១០០​គ្រាប់ ឲ្យ Madrid ចាប់​តាំង​​ផ្លាស់​មក​កាន់​កីឡដ្ឋាន Santiago Bernabeu ក្នុង​ឆ្នាំ​២០១៥។ ប៉ុន្តែ Ramos ពេល​នេះ​កំពុង​ជួប​​​​បញ្ហា​ចរចា​កុងត្រា​​ថ្មី​ជាមួយ Real ខណៈ​មាន​ពាក្យ​លេច​ឭ​ថា Manchester United និង PSG ចង់​បាន​គេ។

អ្នក​កាសែត​អេស្ប៉ាញ​ម្នាក់​ឈ្មោះ Josep Pedrerol បាន​​​វិភាគ​ថា វា​ពិបាក​​ក្នុង​ការ​ឃើញ​ដំណោះស្រាយ​ណាស់​រវាង​ពួក​គេ។ Ramos នឹង​ចាកចេញ​ពី Real Madrid។ Madrid ពិត​ជា​ចង់​ឲ្យ Ramos បន្ត​នៅ​ ប៉ុន្តែ​កីឡាករ​ខ្លួន​ឯង​ផ្ទាល់​​ចង់​បាន​កុងត្រា​ថ្មី​ដែល​មាន​ថ្លៃ​ពលកម្ម​ខ្ពស់ មុន​ពេល​បញ្ចប់​អាជីព។ តែ​ Madrid ដែល​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​នឹង​មិន​ផ្ដល់​ឲ្យ​ទេ។

យោង​តាម​សារព័ត៌មាន​​ចុះ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន Ramos បាន​បដិសេធ​​កុងត្រា​ថ្មី​បន្ថែម​រយៈពេល​២​ឆ្នាំ​ទៀត​ ព្រោះ​ Real សុំ​កាត់​ប្រាក់​ឈ្នួល​​១០​%​​ដោយ​សារ​បញ្ហា​កូរវីដ​១៩​។ ក្លឹប​ធំ​២​រួម​មាន United និង PSG កំពុង​ចាប់​អារម្មណ៍​ចង់​នាំ​​ខ្សែ​ការពារ​វ័យ​៣៤​ឆ្នាំ​មក​លេង​​នៅ​រដូវ​កាល​ក្រោយ៕ ​​

ប្រភព៖ Dailymail

Next Post

Koeman ​៖ ​ខ្ញុំ​គ្មាន​ឃើញ​ក្រុម​ណា​លេង​ល្អ​ជាង Barca ​ទេ ​ពេល​នេះ​

​ក្រុម FC Barcelona ​នឹង​បើក​ទ្វា​ស្វាគមន៍​ក្រុម​ភ្ញៀវ PSG ​នៅ​យប់​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។