Ole ​ថា Man City ​កុំ​ទាន់​អរ ព្រោះ Man Utd ​មិន​បោះ​បង់​ពាន​ចោល​ទេ​

admin

​ក្រុម​បិសាច​ក្រហម Manchester United ​នៅ​យប់មិញ​នេះ ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម West Brom ​ក្នុង​លទ្ធផល ​១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​គ្រាន់​តែ​បើក​ការ​ប្រកួត​ភ្លាម West Brom ​រក​គ្រាប់​បាល់​នាំ​មុខ​លើ​ក្រុម​បិសាច​ក្រហម​បាន​ទៅ​ហើយ ប៉ុន្ដែ​នៅ​ជិត​ចប់​តង់​ទី​១ ​ក៏​ស្រាប់​តែ Bruno ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​ក្នុង​លទ្ធផល ​១-១។ ​នៅ​៤៥​នាទី​តង់​ទី​២ ​ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ឡើយ ​រហូត​ដល់​ចប់​ការ​ប្រកួត ចែក​គ្នា​ម្នាក់​១​ពិន្ទុ​តែ​ម្ដង។​ទទួល​បាន​១​ពិន្ទុ​នៃ​ក្រុម Man Utd ​បាន​ឡើង​មក​លេខ​២​វិញ ប៉ុន្តែ​ចាញ់​ពិន្ទុ​ក្រុម Man City ​នៅ​កំពូល​តារាង​នោះ​ដល់​ទៅ​៧​ពិន្ទុ​ឯ​ណោះ។ លោក Ole ​បើ​ទោះ​ជា​ចាញ់​ពិន្ទុ​ច្រើន​មែន ប៉ុន្តែ​លោក​បញ្ជាក់​ថា​មិន​បោះបង់​ចោល ​ឬ​ឱ្យ​ក្រុម Man City ​យក​ពាន​រង្វាន់ Premier League ​ទៅ​ស្រួល​ៗ​នោះ​ទេ។ ​Man Utd ​នឹង​ប្រឹងប្រែង​រហូត​ដល់​ចប់​រដូវ​កាល​ដើម្បី​ប្រជែង​ពាន​នេះ​៕

Next Post

អ្នក​គាំទ្រ Barca ប្រើ​ស្នៀត​ដុត​កាំជ្រួច​ក្រៅ​សណ្ឋាគារ រំខាន​កីឡាករ PSG មិន​ឲ្យ​ដេក

អ្នក​គាំទ្រ​របស់ Barcelona បាន​នាំ​គ្នា​​ដុត​កាំជ្រួច​នៅ​ខាង​ក្រៅ​សណ្ឋាគារ​​ដែល​ក្រុម​ PSG កំពុង​ស្នាក់​នៅ ដើម្បី​រំខាន​ពួក​គេ​មិន​ឲ្យ​ដេក មុន​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​យប់​នេះ​ពាន Champions League។