Mauro Icardi ជាកីឡាករ ដំបូងគេក្នុងការផ្ទេរពី Inter ទៅ PSG ជាផ្លូវការ

admin

ម្ចាស់​ជើង​​ឯក​របស់​លីគ​បារាំង Paris St-Germain ទិញ​បាន​ខ្សែ​ប្រយុទ្ធ Mauro Icardi ក្នុង​តម្លៃ​៦០​លាន​អឺរ៉ូ​ពី​ក្លឹប Inter Milan ជា​ផ្លូវការ។

កីឡាករ​វ័យ​២៧​ឆ្នាំ​សញ្ជាតិ​អាហ្សង់ទីន​​​ចូលរួម​ជាមួយ PSG កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​​​​ជាមួយ​លក្ខខ័ណ្ឌ​ទិញ​ផ្ដាច់​កុងត្រា។ សម្រាប់​កិច្ចសន្យា​ថ្មី​​មាន​ន័យ​ថា Icardi នឹង​នៅ​ជាមួយ PSG រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​២០២៤។Icardi រក​បាន​២០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣១​ប្រកួត​​គិត​គ្រប់​កម្មវិធី មុន​ពេល​លីគ​កំពូល​របស់​បារាំង​ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ៣០ ខែ មេសា ខណៈ​​នៅ​សល់​១០​ប្រកួត​ទៀត ព្រោះ​តែ​ការ​រាតត្បាត​វីរុស​កូរ៉ូណា។នៅ​ក្នុង​ក្លឹប​ថ្មី Icardi ត្រូវ​ប្រកួតប្រជែង​កន្លែង​លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ Edinson Cavano ដែល​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ PSG ហើយ​កុងត្រា​របស់​គេ​នឹង​អស់​នៅ​ថ្ងៃ​ទី ៣០ ខែ មិថុនា៕ ​​

Next Post

Coutinho អាចត្រូវ Chelsea ទិញដាច់ រឺត្រូវ Spurs ខ្ចីជេីងសំរេចលេី Barcelona

​ក្រុម Spurs ​មាន​បំណង​ចង់​ខ្ចី​ជើង​ខ្សែ​បម្រើ​ប្រយុទ្ធ Coutinho ​ពី​ក្រុម Barcelona ​នៅ​រដូវ​កាល​ក្រោយ​នេះ ​បន្ទាប់​ពី​មិន​មាន​លទ្ធភាព​ទិញ​យក​ដាច់​តែ​ម្ដង​។Coutinho ​ត្រូវ​បាន​ក្រុម Barcelona ​ដាក់​លក់​តាំង​ពី​ពាក់​កណ្ដាល​រដូវ​កាល​មុន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ក្រុម​ណា​មួយ​ហ៊ាន​ចេញ​មុខ​ទិញ​យក​ឡើយ។ ​កត្តា​ធ្លាក់​ទម្រង់​លេង​ខ្លាំង គឺ​ជា​បញ្ហា​ចំ​បង​ដែល​មិន​មាន​ក្រុម​ណា​មួយ​ចង់​បាន​នោះ​ទេ។ ​មួយ​វិញ​ទៀត តម្លៃ​ខ្លួន​វិញ​ក៏​ក្រុម​អ្នក​មាន​បុណ្យ​ដាក់​ខ្ពស់​ខ្លាំង​ពេក រហូត​ដល់​៥០​លាន​ផោន​ឯ​ណោះ។