ខ្សែប្រយុទ្ធ Mauro Icardi ត្រូវបានចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិមានតម្លៃមួយចំនួន…

admin

ខ្សែប្រយុទ្ធ Mauro Icardi ត្រូវបានចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិមានតម្លៃមួយចំនួនដែលសរុបជាប្រាក់អស់ប្រមាណ៤០ម៉ឺនអឺរ៉ូ Icardi ក៏មិនមែនជាកីឡាករ PSG ម្នាក់ដែលរងគ្រោះដោយសារករណីនេះកាលពីសប្ដាហ៍មុន អ្នកចាំទីដៃទី២ Sergio Rico ត្រូវចោរលួចទ្រព្យសម្បត្តិប្រមាណ២៥០០០អឺរ៉ូ។

ហេតុការណ៍នេះកើតឡើងពេលកីឡាករអាហ្សង់ទីនខាងលើ និងមិត្តរួមក្រុម Paris Saint Germain ជាប់ប្រកួតជាមួយក្លិប Lorient នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ ទ្រព្យសម្បត្តិដែលបាត់បង់រួមមានគ្រឿងអលង្ការ, សម្លៀកបំពាក់, នាឡិកា និងវត្ថុមានតម្លៃមួយចំនួនទៀត។

សារព័ត៌មាន AS លើកឡើងថារឿងមិនល្អនៅតែតាមបន្លាច Icardi ជាក់ស្ដែងកាលប៉ុន្មានឆ្នាំមុនពេលកំពុងលេងនៅ Inter Milan គេត្រូវបានចោរប្លន់តាមផ្លូវហើយត្រូវចោរលួចឡាននិងនាឡិកាថែមទៀត៕

ប្រភព ៖ AS Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

Takumi Minamino នឹងត្រូវបានខ្ចីជើងទៅលេងនៅក្រុម Southampton...

កាសែត Daily Star Sport បានបញ្ជាក់យ៉ាងច្បាស់ថា Southampton បានខិតខំយ៉ាងខ្លាំងដើម្បីទទួលបានកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាជាមួយ Takumi Minamino ពី Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង។