Mohamed Salah បាននិយាយថា Liverpool ត្រូវការឈ្នះគ្រប់ការប្រកួតទាំងអស់ដើម្បី…

admin

Mohamed Salah បាននិយាយថា Liverpool ត្រូវការឈ្នះគ្រប់ការប្រកួតទាំងអស់ដែលនៅសល់សម្រាប់រដូវកាលនេះដើម្បីអាច ការពារតំណែងជើងឯករបស់ខ្លួន ។

ការលើកឡើងបែបនេះពីសំណាក់ខ្សែប្រយុទ្ធអេហ្ស៊ីបវ័យ ២៨ ឆ្នាំរូបនេះគឺនៅក្រោយបញ្ចប់ការប្រកួតដែល Liverpool បានយកឈ្នះ លើម្ចាស់ផ្ទះ West Ham ក្នុងលទ្ធផល ៣-១ កាលពីយប់ម្សិលមិញហើយរូបគេរកបាន ២ គ្រាប់ក្នុងជំនួបនេះផងដែរ ។

Salah ថ្លែងប្រាប់ Sky Sports ថា « ជារៀងរាល់ឆ្នាំគឺដូចនេះប្រសិនបើអ្នកចង់ឈ្នះលីគអ្នកត្រូវតែឈ្នះរាល់ការប្រកួតទទាំងអស់ពីព្រោះយើងគ្រាន់តែចង់ការពារតំណែងជើងឯកនិងបន្តឈ្នះគ្រប់ការប្រកួត »។

ប្រភព ៖ Daily Express Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

ខ្សែប្រយុទ្ធ Mauro Icardi ត្រូវបានចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិមានតម្លៃមួយចំនួន...

ខ្សែប្រយុទ្ធ Mauro Icardi ត្រូវបានចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិមានតម្លៃមួយចំនួនដែលសរុបជាប្រាក់អស់ប្រមាណ៤០ម៉ឺនអឺរ៉ូ Icardi ក៏មិនមែនជាកីឡាករ PSG ម្នាក់ដែលរងគ្រោះដោយសារករណីនេះកាលពីសប្ដាហ៍មុន អ្នកចាំទីដៃទី២ Sergio Rico ត្រូវចោរលួចទ្រព្យសម្បត្តិប្រមាណ២៥០០០អឺរ៉ូ។