Thomas Tuchel បាន និយាយ ថាការប្រជែងពាន EPL កុំទាន់សំខាន់យក Top 4 ឲ្យបានសិន…

admin

លោក Thomas Tuchel បាននិយាយថាលទ្ធភាពប្រជែងជើងឯក Premier League រដូវកាលនេះរបស់ ក្រុម Chelsea គ្មានទៀតទេហើយអ្វីដែលក្រុមលោកត្រូវធ្វើគឺប្រជែង តំណែង Top4 ។

ការ លើកឡើងបែបនេះបន្ទាប់ពីអ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់របស់ Chelsea រូបនេះដឹកនាំប្រកួតដំបូងបានត្រឹមស្មើក្រុមភ្ញៀវ Wolves ដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីគ្នា ហើយលទ្ធផលនេះធ្វើឱ្យ Chelsea ស្ថិតក្នុងចំណាត់ថ្នាក់ទី ៨ មាន ៣០ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Man City រហូតដល់ ១១ ពិន្ទុ ។

លោក Thomas Tuchel បាននិយាយថាការប្រជែងជើងឯកលីគគឺនៅឆ្ងាយណាស់សម្រាប់ពួកយើងនេះគឺជាការចាប់ផ្តើមយើងនឹងផ្តោតគឺលើការប្រជែងតំណែង Top4 និងការ បង្កើតក្រុមមួយដែលគ្មាននរណាចង់ប្រឈមមុខជាមួយនោះជាអ្វីដែលយើងត្រូវធ្វើហើយខ្ញុំត្រូវតែធ្វើវាឱ្យលឿនតាមដែលអាចធ្វើទៅបាន ។

ប្រភព ៖ Daily Star Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

Man Utd ចាញ់ក្រុមក្នុងដីខ្លួនឯងយប់មិញខកខានការឡើងឈរកំពូលតារាង....

ក្រុមម្ចាស់ផ្ទះ Manchester United ខកខានឱកាសឡើងឈរតំណែងកំពូលតារាងក្នុងសប្តាហ៍ទី ២០ ក្រោយចាញ់ក្រុមបាតតារាង Sheffield United ដោយលទ្ធផល ២-១ កាលពី យប់ម្សិលមិញ ។