ក្រោយបានប៉ះទង្គិចគ្នាជាមួយ Romelu Lukaku ហើយ Zlatan Ibrahimovic បានបង្ហោះសារថា…

admin

កាលពីម្សិលមិញ Romelu Lukaku និង Zlatan Ibrahimovic បានប៉ះទង្គិចគ្នាក្នុងអំឡុងពេលការប្រកួតនៅពានរង្វាន់ Coppa Italia វគ្គ ៨ ក្រុមចុងក្រោយ។

ខ្សែប្រយុទ្ធទាំង 2 ខាងលើបានទង្គិចគ្នានិងឈ្លោះគ្នានៅចុងវគ្គទី 1 ដោយអតីតសមាជិក Manchester United ទាំង២រូបនេះបានប្រើពាក្យសម្តីមិនសមរម្យដាក់គ្នាទៅវិញទៅមកដោយ Zlatan ត្រូវគេរាយការណ៍មកថាបាន ជេរ Lukaku ថាជាសត្វលា ប៉ុន្តែ Lukaku និយាយថា Zlatan បានជេរប្រមាថដល់ម្ដាយរបស់គេរួចគេក៏តបទៅវិញដោយនិយាយបំពានទៅកាន់គ្រួសារ Zlatan វិញ។

ប៉ុន្តែថ្មីៗនេះ Zlatan Ibrahimovic ក៏បានបង្ហោះសារឆ្លើយតបមួយតាមបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនថានៅក្នុងពិភពរបស់ Zlatan គឺគ្មានកន្លែងសម្រាប់ការរើសអើងឡើយ អ្នកទាំងអស់គ្នាមានសិទ្ធស្មើគ្នាទាំងអស់។

ប្រភព ៖ Daily Star Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

Thomas Tuchel បាន និយាយ ថាការប្រជែងពាន EPL កុំទាន់សំខាន់យក Top 4 ឲ្យបានសិន...

លោក Thomas Tuchel បាននិយាយថាលទ្ធភាពប្រជែងជើងឯក Premier League រដូវកាលនេះរបស់ ក្រុម Chelsea គ្មានទៀតទេហើយអ្វីដែលក្រុមលោកត្រូវធ្វើគឺប្រជែង តំណែង Top4 ។