Martin Edegaard មកដល់ទីក្រុងឡុងដើម្បីចុះកុងត្រាជាមួយ Arsenal…

admin

ខ្សែបម្រើ Martin Edegaard ដែលជាកម្មសិទ្ធិរបស់ក្រុម Real Madrid បានមកដល់ប្រទេសអង់គ្លេសដើម្បីចុះកិច្ចព្រមព្រៀងការងារជាមួយក្រុម Arsenal London តាមប្រភពអ្មកកាសែត Nicolo Schira រាយការណ៍អំពីរឿងនេះនៅលើគណនី Twitter របស់គាត់។

យោងតាមប្រភពព័ត៌មឆនដដែលបានអោយដឹងថានៅថ្ងៃច័ន្ទទី ២៥ ខែមករាកីឡាករបាល់ទាត់ន័រវេសអាយុ ២២ ឆ្នាំនឹងត្រូវធ្វើការពិនិត្យសុខភាពមុនពេលធ្វើការផ្ទេរ Martin Edegaard នឹងលេងឱ្យក្រុមកាំភ្លើងធំដោយខ្ចីជើង។

គួរបញ្ជាក់ផងដែលថា Martin Edegaard លេងឱ្យក្លឹប “Real Madrid” ចាប់តាំងពីឆ្នាំ 2015 ហើយនៅក្នុងរដូវកាលថ្មីនៃជើងឯកអេស្ប៉ាញកីឡាករសញ្ជាតិន័រវេសនេះបានលេង ៧ ប្រកួតហើយក៏បានចូលរួមប្រកួត Champions League ចំនួន ២ លើកផងដែរ។

ប្រភព ៖ Daily Star Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្

Next Post

ក្រោយបានប៉ះទង្គិចគ្នាជាមួយ Romelu Lukaku ហើយ Zlatan Ibrahimovic បានបង្ហោះសារថា...

កាលពីម្សិលមិញ Romelu Lukaku និង Zlatan Ibrahimovic បានប៉ះទង្គិចគ្នាក្នុងអំឡុងពេលការប្រកួតនៅពានរង្វាន់ Coppa Italia វគ្គ ៨ ក្រុមចុងក្រោយ។