ក្រុមកាំភ្លើងធំ Arsenal ចង់នាំយកកីឡាករ Martin Odegaard ពី Real Madrid…

admin

យោងតាមប្រភពពី Sky Sports បានឱ្យដឹងថាក្រុមកាំភ្លើងធំ Arsenal បានយល់ព្រមលើកកិច្ចព្រមព្រៀងថ្មីដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធវ័យក្មេង Martin Odegaard ពីក្លិប Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលនេះ ។

ខ្សែបម្រើប្រយុទ្ធសញ្ជាតិន័រវែសវ័យ ២២ ឆ្នាំរូបនេះនឹងត្រៀមមកត្រួតពិនិត្យសុខភាពនៅពេលឆាប់ៗខាងមុខនេះដើម្បីបញ្ចប់ឯកសារនៃការផ្លាស់ប្តូររបស់គេមកកាន់ក្រុមរបស់ លោក Mikel Arteta ។

គួរបញ្ជាក់ផងដែលថា Martin Odegaard បានចូលរួមជាមួយ Real Madrid ក្នុង ឆ្នាំ ២០១៥ ប៉ុន្តែរូបគេបង្ហាញខ្លួនបានតែ ១១ ប្រកួតប៉ុណ្ណោះនិងត្រូវ Real ឱ្យទៅកាន់ក្លិប Heerenveen, Vitesse និង Real Sociedad ខ្ចីជើងជាបន្តបន្ទាប់ប៉ុន្តែថ្មីៗនេះ Odegaard បានបញ្ជាក់យ៉ាងច្បាស់ថាគេចង់ចាកចេញនៅខែមករានេះដើម្បីមានឱកាសលេង ឈុត ១១ នាក់ដំបូងឱ្យបានទៀងទាត់ជាងនេះ។

ប្រភព ៖ Daily Star Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

ខ្សែបម្រើ Corentin Tolisso របស់ FC Bayern ស្ថិតនៅក្នុងតំបន់ដែល Juventus ចាប់អារម្មណ៍..

យោងតាម Calciomercato រាយការណ៍ថាខ្សែបម្រើ Corentin Tolisso របស់ FC Bayern ស្ថិតនៅក្នុងតំបន់ដែលមានការចាប់អារម្មណ៍របស់ក្លឹប Juventus ។