លោក Frank Lampard បានចេញសារយ៉ាងគួរឪ្យគោរពមុនពេលចាកចេញពី Chelsea…

admin

លោក Frank Lampard បានបង្ហោះសារមួយនៅប៉ុន្មានម៉ោងក្រោយត្រូវក្លិបតោខៀវ Chelsea បណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅកាលពីម្សិលមិញដោយគាត់មានការ ខកចិត្តដែលគ្មានឱកាសដឹកនាំក្រុមនេះឆ្ពោះទៅមុខបន្តទៀត ។

អតីតអ្នកចាត់ការ ក្រុម Derby County រូបនេះបានបង្ហោះសារលើបណ្តាញ Instagram កាលពីម្សិលមិញដូច្នេះថា វាគឺជាកិត្តិយសដ៏ធំធេងដែលបានដឹកនាំ Chelsea ដែលជា ផ្នែកមួយនៃជីវិតររបស់ខ្ញុំដំបូងខ្ញុំសូមថ្លែងអំណរគុណដល់លោក Roman Abramovich អ្នកគ្រប់គ្នានិងជាពិសេសអ្នកគាំទ្រចំពោះការគាំទ្ររយៈពេល ១៨ ខែ កន្លងមកនេះ។

គ្រូបង្វឹកវ័យ ៤២ ឆ្នាំរូបនេះបន្តទៀតថាខ្ញុំពិតជាមានមោទនភាពចំពោះសមិទ្ធផលកន្លងមកនិងចំពោះកីឡាករទាំងអស់ខ្ញុំមានការខកចិត្តដែលមិនអាចនាំក្លិបឆ្ពោះទៅមុខ បន្តទទៀតប៉ុន្តែខ្ញុំសូមជូនពរពួកគេទទួលជោគជ័យនាពេលអនាគត ។

ប្រភព ៖ Daily Mail Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

ក្រុមកាំភ្លើងធំ Arsenal ចង់នាំយកកីឡាករ Martin Odegaard ពី Real Madrid...

យោងតាមប្រភពពី Sky Sports បានឱ្យដឹងថាក្រុមកាំភ្លើងធំ Arsenal បានយល់ព្រមលើកកិច្ចព្រមព្រៀងថ្មីដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធវ័យក្មេង Martin Odegaard ពីក្លិប Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលនេះ ។