ក្រុមហង្សក្រហម Liverpool បានធ្លាក់ចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី ៤ ដោយសារក្រុម Manchester United…

admin

វាពិតជារឿងមួយ ដែលមិនគួរឱ្យជឿនុះទេនៅពេលដដែលហង្សក្រហម Liverpool បានធ្លាក់ចេញពីការប្រកួតប្រជែងពានរង្វាន់ FA Cup ត្រឹមជុំទី ៤ ដោយសារក្រុមបិសាច ក្រហម Manchester United នៅទឹកដី Old Trafford ដែលនេះគឺជាកំណត់ត្រាគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ ។

ក្រោយពីទទួលបានលទ្ធផល ០-០ នៅ ទឹកដី Anfield នាជំនួបប្រកួត Premier League សប្តាហ៍ទី ១៩ កន្លងទៅនេះក្រុមបិសាចក្រហម Man Utd និងហង្សក្រហម Liverpool បានមកជួបប្រកួតគ្នាម្តងទៀតនៅក្របខណ្ឌ FA Cup ជុំទី ៤ នៅទឹកដី Old Trafford កាលពីយប់ម៉ិញនេះវិញម្តង។

គួរបញ្ជាក់ផងដែលថា Liverpool បានឈ្នះការប្រកួតលើទឹកដី Old Trafford តែម្តងគត់សម្រាប់ការប្រកួតក្នុងក្របខណ្ឌពានរង្វាន់ FA Cup នេះនៅឆ្នាំ ១៩២១ បើគិតមកដល់ ពេលនេះវាមានរយៈពេល ១០០ ឆ្នាំគត់ដែលហង្សក្រហមនៅមិនទាន់បំបែកកំណត់ត្រានេះបាន ។

ប្រភព ៖ Daily Exprees Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

លោក Jurgen Klopp និយាយអ្វីខ្លះក្រោយ Liverpool ជ្រុះចេញពី ពានរង្វាន់ FA Cup ត្រឹម ជុំ ទី ៤...

ក្រុមហង្សក្រហម Liverpool ជ្រុះចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី ៤ បន្ទាប់ពីក្រុមបិសាចក្រហម Manchester United បានយកឈ្នះដោយលទ្ធផល ៣-២ នៅ ឯ កីឡដ្ឋាន Old Trafford កាលពី យប់ ម្សិលមិញ ។