AC Milan បានបរាជ័យក្នុងដីខ្លួនឯងដោយលទ្ធផល ០ ទល់នឹង ៣ ក្រោមថ្វីជើង Atlanta នៅថ្ងៃសៅរ៍ទី ២៤ ខែមករា ឆ្នាំ ២០២១ ការប្រកួត Serie A សប្ដាហ៍ទី១៩។
Cristian Romero បានតែតបញ្ចូលទីនាំមុខឲ្យក្រុមភ្ញៀវនាទី ២៦ ក្រោយទទួល បានបាល់ពីការទាត់ជ្រុងរបស់ Robin Gosens ដល់នាទី៥៣ Josip Ilicic ទាត់បាល់ ១១ ម៉ែត្របង្កើនការនាំមុខ ០ ទល់នឹង ២ បន្ទាប់ពីរូបគេត្រូវបានធ្វើឲ្យដួលដោយ Franck Kessie គ្រាប់ទី៣បានកើតឡើងដោយ Duvan Zapata នាទី ៧៧ ។
ដូច្នេះ Atlanta ជាក្លិបទី២ហើយដែលបានឈ្នះ AC Milan រដូវកាលនេះបន្ទាប់ពីក្រុមកំពូលតារាងនេះចាញ់ Juventus លើដីខ្លួនឯងដូចគ្នាកាលថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ ដោយលទ្ធផល ១ ទល់នឹង ៣ Atltanta បានឡើងដល់លេខ ៤ មាន ៣៦ ពិន្ទុពីការប្រកួត ១៩ លើកដូចគ្នា។
ប្រភព ៖ The Time Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ