ជ័យជម្នះរបស់ Aston Villa បានជួយឪ្យពួកគេឡើងទៅឈរលេខរាងទី ៨…

admin

Aston Villa បានយកឈ្នះ Newcastle United ដោយលទ្ធផល២ទល់នឹង០ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។

Ollie Watsins បានតែតបញ្ចូលទីនាំមុខនាទី១៣ និងជាគ្រាប់ដំបូងក្រោយលេង៩ប្រកួតរកគ្រាប់បាល់មិនបានសោះចំណែកគ្រាប់ទី២កើតឡើងដោយ Betrand Traore នាទី៤២ ក្នុងវគ្គទីមួយ Newcastle United ហាក់គ្រប់គ្រងទីលានបានច្រើនតែមិនអាចសម្រេចទីដោយសារតែពេលវាយកាត់ឬបញ្ចប់ទីមិនបានល្អឡើយជាក់ស្ដែង Andy Carroll ធ្វើឲ្យខកឱកាសដល់ទៅ២លើក។

ជ័យជម្នះរបស់ Aston Villa មានន័យថាក្រុមនេះបានឡើងទៅលេខ​ ៨ មាន២៩ពិន្ទុស្មើ Chelsea តែក្រុមតោខៀវបានរអិលទៅលេខ ៩ ចំំណែក Arsenal បានជ្រុះទៅលេខ ១១ ពីក្រោម Aston Villa ២ពិន្ទុវិញហើយសម្រាប់ Newcastle United បានធ្លាក់ទៅលេខ១៦មាន១៩ពិន្ទុ។

ប្រភព ៖ Daily Mail Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

Atlanta ជាក្លិបទី ២ ហើយដែលបានឈ្នះ AC Milan រដូវកាលនេះក្នុងដី...

AC Milan បានបរាជ័យក្នុងដីខ្លួនឯងដោយលទ្ធផល ០ ទល់នឹង ៣ ក្រោមថ្វីជើង Atlanta នៅថ្ងៃសៅរ៍ទី ២៤ ខែមករា ឆ្នាំ ២០២១ ការប្រកួត Serie A សប្ដាហ៍ទី១៩។