Arsenal ធ្លាក់ចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី ៤ បន្ទាប់ពីចាញ់ ក្រុម Southampton…

admin

ក្រុមការពារតំណែងជើងឯកកាំភ្លើងធំ Arsenal បានធ្លាក់ចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី ៤ បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះ Southampton ដោយលទ្ធផល ១-០ កាលពីយប់ម្សិលមិញនៅឯ កីឡដ្ឋាន St Mary ។

ក្នុងការប្រកួតនេះក្រុមម្ចាស់ផ្ទះបានបើកការវាយសម្រុកច្រើនក្នុងតង់ទី ១ រហូតបង្កើតឱ្យមានគ្រាប់បាល់បញ្ចូលទីនៅនាទី ២៤ ដែលជាការទាត់ចូលទីខ្លួនឯងដោយខ្សែការពារ Gabriel របស់ Arsenal ដែលទាត់ចេញពីខ្សែការពារ Kyle Walker-Peters ហើយលទ្ធផល ១-០ បានរក្សារហូតដល់ចប់ការប្រកួតដោយក្នុងនោះ Southampton ត្រូវឡើងទៅប៉ះ ក្រុម Wolves នៅជុំទី ៥ ។

លោក Mikel Arteta ដែលជួយ Arsenal ឱ្យឈ្នះពានរង្វាន់នេះកាលពីរដូវកាលមុនបាននិយាយ ថា « យើងពិតជាសោកស្តាយដែលជ្រុះចេញពីពានរង្វាន់នេះហើយនិងខកចិត្ត ចំពោះ របៀបដែលយើងចាញ់ការប្រកួតយើងមានបញ្ហានិងកំហុសមួយចំនួនក្នុងតង់ទី ១ ហើយយើងមិនអាចសម្រេចគោលដៅពេលមានឱកាសធំៗ ២ ទៅ ៣ ដងក្នុងតង់ទី ២ យើងត្រូវធ្វើវាឱ្យកាន់តែប្រសើរជាងនេះហើយវាគឺជាមេរៀន។

ប្រភព ៖ Daily Mirror Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

ជ័យជម្នះរបស់ Aston Villa បានជួយឪ្យពួកគេឡើងទៅឈរលេខរាងទី ៨...

Aston Villa បានយកឈ្នះ Newcastle United ដោយលទ្ធផល២ទល់នឹង០ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។