យោងតាមកាសែតពិភពបាល់ទាត់ Fabrizio Romano បានឱ្យដឹងថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះនឹងចូលរួមក្នុងជំរុំរបស់ក្លឹបអង់គ្លេស“ Wolves”។
ប៉ុន្តែប្រភពព័ត៌មានដដែលបានឲ្យដឹងថាក្រុមអង់គ្លេស Wolverhampton នឹងមិនមានសិទ្ធិក្នុងការទិញកីឡាកររូបនេះក្នុងតម្លៃ ១៩-២០ លានផោនឡើយ។
គួរបញ្ជាក់ផងដែលថារដូវកាលនេះកីឡាករសញ្ជាតិប្រេស៊ីលបង្ហាញខ្លួនឲ្យក្រុម Real Sociedad បានចំនួន ២១ ប្រកួតរកបាន ៦ គ្រាប់ និង Assist ឲ្យមិត្តរួមក្រុមបាន ១ លើកផងដែរ។
ប្រភព ៖ The Sun Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ