David Beckham បានតែងតាំងលោក Philip Neville ជាគ្រូបង្គោលថ្មីនៅក្លឹបរបស់គាត់…

admin

ក្លិបបាល់ទាត់ Inter Miami របស់អតីតតារាឆ្នើម David Beckham បានតែងតាំងលោក Philip Neville ជាគ្រូបង្គោលថ្មីដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌ Major League Soccer នៃសហរដ្ឋអាមេរិក។

បុរសវ័យ៤៣ឆ្នាំបានធ្វើជាអ្នកចាត់ការក្រុមជម្រើសជាតិបាល់ទាត់នារីអង់គ្លេសតាំងពីខែមករា ឆ្នាំ២០១៨ម្ល៉េះ ហើយកិច្ចសន្យារបស់លោកត្រូវអស់សុពលភាពក្នុងខែកក្កដា ឆ្នាំ២០២១ សហព័ន្ធបាល់ទាត់អង់គ្លេសនឹងប្រកាសពីអ្នកចាត់ការបណ្ដោះអាសន្ន រហូតដល់ពេលតែងតាំងអ្នកស្រី Sarina Wiegman ជាផ្លូវការ។

អ្នកស្រី Wiegman ជាអ្នកចាត់ការជម្រើសជាតិនារីហុល្លង់ គ្រោងចូលដឹកនាំអង់គ្លេសក្នុងព្រឹត្តិការណ៍អូឡាំពិកនាក្រុងតូក្យូ ខែសីហា ខាងមុខ តាមគម្រោង គឺលោក Neville អាចនឹងបន្តដឹកនាំក្រុមនារីអង់គ្លេសទៅអូឡាំពិក តែការផ្លាស់ទៅសហរដ្ឋអាមេរិក មានន័យថា សហព័ន្ធត្រូវស្វែងរកបេក្ខជនថ្មីទៀត។

ប្រភព ៖ Daliy Star Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

ខ្សែប្រយុទ្ធ Real Sociedad កីឡាករ Willian José ផ្ទេរទៅ Wolverhampton...

យោងតាមកាសែតពិភពបាល់ទាត់ Fabrizio Romano បានឱ្យដឹងថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះនឹងចូលរួមក្នុងជំរុំរបស់ក្លឹបអង់គ្លេស“ Wolves”។