ខ្សែការពារ កណ្តាល Dayot Upamecano របស់ក្លិប RB Leipzig មានការចាប់អារម្មណ៍ពីក្លិបជាច្រើន…

admin

ខ្សែការពារបារាំងវ័យ ២២ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងទទួលការចាប់អារម្មណ៍ខ្លាំងបំផុតពីក្លិបកំពូលៗនៅអឺរ៉ុបបន្ទាប់ពីបានបង្ហាញទម្រង់លេងយ៉ាង អស្ចារ្យក្រោមការដឹកនាំរបស់គ្រូបង្វឹក Julian Nagelsmann ។

Bayern Munich ជាក្លិបចុងក្រោយដែលចូលខ្លួនប្រជែងជាមួយក្លិប Manchester United, Real Madrid និង Chelsea ក្នុងការនាំយកខ្សែការពារកណ្តាល Dayot Upamecano ពីក្លិប RB Leipzig ។

ស្របពេលខ្សែការពារជិតផុតកុងត្រា David Alaba ត្រៀមនឹងចាកចេញពី Bayern រដូវក្តៅនេះជាមួយនឹងការផ្ទេរដោយមិនគិតថ្លៃប្រធានក្លិបគឺលោក Karl-Heinz Rummenigge បានអះអាងថា Bayern ចាំបាច់ត្រូវតែរកកំពូលខ្សែការពារម្នាក់ដើម្បីមកជំនួសតំណែងមួយនេះហើយក្នុងនោះ Upamecano គឺជាគោលដៅដ៏ធំរបស់ក្លិបឈ្នះ ជើងឯក Bundesliga ៣០ សម័យកាលមួយនេះ ៕

ប្រភព ៖ Daliy Star Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

David Beckham បានតែងតាំងលោក Philip Neville ជាគ្រូបង្គោលថ្មីនៅក្លឹបរបស់គាត់...

ក្លិបបាល់ទាត់ Inter Miami របស់អតីតតារាឆ្នើម David Beckham បានតែងតាំងលោក Philip Neville ជាគ្រូបង្គោលថ្មីដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌ Major League Soccer នៃសហរដ្ឋអាមេរិក។