ក្លិបតោខៀវ Chelsea បានប្រកាសនៅល្ងាចថ្ងៃសុក្រនេះថាកីឡាករខ្សែការពារវ័យ ២៣ ឆ្នាំ Fikayo Tomori បានចូលរួមជាមួយ AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
បន្ទាប់ពីកិច្ចសន្យាខ្ចីត្រូវបញ្ចប់ក្រុម AC Milan ក៏អាចបំពេញបន្ថែមលើកិច្ចព្រមព្រាងក្នុងការទិញផ្តាច់ Tomori ក្នុងតម្លៃ ២៥ លានផោននៅរដូវក្តៅខាងមុខនេះផងដែរ ប្រសិនបើក្លិបនៅអ៊ីតាលីមួយនេះមានការចាប់អារម្មណ៍យកគេធ្វើជាសមាជិកក្រុមជាអចិន្ត្រៃយ៍ ។
AC Milan ដែលចាប់អារម្មណ៍ Tomori នឹងផ្តល់អាវលេខ ២៣ ឱ្យទៅខ្សែការពារកណ្តាលរូបនេះខណៈក្លិប Chelsea ក៏បានធ្វើសេចក្តីបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ Fikayo Tomori នឹងចំណាយនៅសល់នៃរដូវកាលនេះក្នុងការខ្ចីជើងនៅជាមួយក្រុម AC Milan អតីតកីឡាករថ្នាលលើដី Chelsea តាំងពីក្រោមកម្រិតទី ៨ រូប នេះ នឹងបន្តការអភិវឌ្ឍរបស់ខ្លួននៅ San Siro ដែលជាទីកន្លែងអាចផ្តល់បទពិសោធន៍ថ្មីៗនិងល្អៗដល់កីឡាករ គ្រប រូប” ។
ប្រភព ៖ Daily Mail Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ