ខ្សែការពាររបស់ក្លិប Southampton កីឡាករ Ryan Bertrand បានត្រៀមខ្លួនចាកចេញពីទឹកដី St Mary ក្នុងឆ្នាំនេះបន្ទាប់ពីមានទំនាស់ជាមួយក្លិបលើកិច្ចសន្យា ។
សារព័ត៌មាននៅប្រទេសអង់គ្លេសបានរាយការណ៍ថា Bertrand មានបំណងចាកចេញពីក្លឹបដោយពុំបាច់ពិចារណាអ្វីច្រើននោះទេប្រសិនបើប្រាក់ខែរបស់គេមិនត្រូវបានដំឡើង។
កីឡាករអង់គ្លេសវ័យ ៣១ ឆ្នាំរូបនេះបានធ្វើការស្នើរសុំឱ្យមានការតម្លើងប្រាក់ខែដល់រូបខ្លួនដែលបានចូលរួមជាមួយ Southampton ក្រោយពីផ្លាស់ចេញពី Chelsea អស់រយៈ ពេល ៤ ឆ្នាំប៉ុន្តែមិនត្រូវបានក្លឹបផ្តល់លក្ខខណ្ឌល្អប្រសើរដល់រូបគេឡើយ។
ប្រភព ៖ Daily Mail Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ