ការស៊ុតបញ្ចូលទីរបស់ Cristiano Ronaldo បានជួយ Juventus លើកពាន Italian Super Cup…

admin

Cristiano Ronaldo រកបានគ្រាប់បាល់ទី៧៦០គ្រាប់ហើយក្នុងការប្រកួតផ្លូវការនៃអាជីពរបស់ខ្លួននិងជាគ្រាប់រួមចំណែកជួយ Juventus លើកពាន Italian Super Cup តាមរយៈជ័យជម្នះ ២ទល់នឹង០លើ Napoli នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។

បើតាមប្រភព The time បានចុះផ្សាយថាគ្រាប់ទី៧៦០នេះធ្វើឲ្យ Cristiano Ronaldo ក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេលើលោក ដោយវ៉ាដាច់អតីតកីឡាករ Josef Bican ដែលធ្វើបាន៧៥៩គ្រាប់។

ក្នុងការប្រកួតយប់មិញ Lorenzo Insigne របស់ Napoli បានទាត់ប៉េណាល់ទីមិនចូលនៅ១០នាទីចុងក្រោយ Juventus ដែល រំកិលទៅលេខ៥ Serie A ក្រោយចាញ់ Inter Milan បាន លើកពាន Super Cup ជាលើកទី៩ នេះក៏ជាពានផ្លូវការក្នុងនាមគ្រូបង្វឹកលើកដំបូងសម្រាប់លោក Andrea Pirlo។

ប្រភព ៖ The Time Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

ក្រុមហង្សក្រហម Liverpool ស្គាល់រសជាតិចាញ់ហើយ...

ក្រុមហង្សក្រហម Liverpool ស្គាល់ពាក្យថាចាញ់ជាលើកដំបូងក្នុងដីខ្លួនឯងចាប់តាំងពីឆ្នាំ ២០១៧ បន្ទាប់ពីចាញ់ក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល ១-០ កាលពីយប់មិញដោយ បាល់ Penalty ដែលទាត់ដោយកីឡាករ Ashley Barnes នៅចុងម៉ោងក្នុងតង់ទី ២ ។