Juventus ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Italian Super Cup ជា លើកទីទី 9 របស់ខ្លួនបន្ទាប់ពីបំបាក់ក្រុម Napoli ក្នុងលទ្ធផល 2-0 កាលពីយប់ម្សិលមិញខណៈដែលកីឡាករ Cristiano Ronaldo និង កីឡាករ Álvaro Morata គឺជាអ្នករ គ្រាប់ជ័យជម្នះសម្រាប់ជំនួបនេះ ។
១ គ្រាប់របស់ Ronaldo ដែលរកបាននៅនាទី ៦៤ ក្នុងការប្រកួតនេះគឺជាគ្រាប់បាល់ផ្លូវការទី ៧៦០ ក្នុងអាជីពរបស់គេជាមួយក្លិប Sporting CP, Manchester United, Real Madrid, Juventus និងក្រុមជម្រើសជាតិព័រទុយហ្គា ល់ ។
ជាមួយការធ្វើបានគ្រាប់ផ្លូវការទី ៧៦០ របស់ខ្សែប្រយុទ្ធឆ្នើមវ័យ ៣៥ ឆ្នាំរូបនេះបានធើឱ្យរូបគេក្លាយជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោកដោយ បំបែកកំណត់ត្រាចាស់ របស់ លោក Josef Bican ដែលធ្វើបាន ៧៥៩ គ្រាប់ ។
ប្រភព ៖ Italy Star Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ