ការទាត់បញ្ចូលទីពីចម្ងាយរបស់ Paul Pogba មិនត្រឹមតែរួមចំណែកដល់ Manchester United ឈ្នះ Fulham ប៉ុណ្ណោះទេ តែក៏បានបង្កើតកំណត់ត្រាពិសេសមួយដែរ។
យោងតាមស្ថិតិផ្សាយរបស់ Opta ក្រុមបិសាចក្រហមឈ្នះ ៩៤ ដងហើយនៅ Premier League តាមរយៈការវាយបកពេលគូប្រកួតនាំមុខមុន នេះជាកំណត់ត្រាដែលពុំទាន់មានក្លិបណាធ្វើបាននៅឡើយទេ។
យ៉ាងណាលទ្ធផលល្អមិនមែនជាអ្វីដែល Man UTD ត្រូវមានមោទកភាពជ្រុលពេកទេ តំបន់ការពាររបស់ក្រុមលោក Ole Gunnar Solskjaer មិនទាន់ល្អ ដោយ Harry Maguire បានចាប់ off-side ខុសធ្វើឲ្យ Adam Lookman មានឱកាសបើកឆាកនាំមុខមុន ប៉ុន្តែក្រោយមក Edison Cavani និង Paul Pogba វាយបកបានម្នាក់មួយគ្រាប់វិញ។
ប្រភព ៖ Daily Star Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ