ក្រុម Real Madrid ត្រូវ ក្រុមនៅលីគលំដាប់ទី ៣ អេស្ប៉ា ញ Alcoyano ដែលមានគ្នាត្រឹម១០នាក់ទម្លាក់ចេញពីពានរង្វាន់ Copa del Rey ត្រឹមវគ្គ ៣២ ក្រុមដោយលទ្ធផល ២-១ ក្នុងម៉ោងបន្ថែម ១៥ នាទី ២ ដងដោយមិនគួរឪ្យជឿទាល់តែសោះ ។
ក្រុម Real Madrid បានបើកការនាំមុខមុននៅនាទី ៤៥ ជិតចប់តង់ ទី ១ ដោយ កីឡាករ Éder Militão មុនពេល ក្រុម Alcoyano តាមស្មើមកវិញនៅនាទី ៨០ មុនចប់តង់ ទី ២ ដែលរកបានដោយកីឡាករ José Solbes ។
យ៉ាងណាមិញលទ្ធផលនេះធ្វើឪ្យអ្នកគាំទ្រ Real Madrid កាន់តែមិនសប្បាយចិត្តចំពោះទម្រង់បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Zinedine Zidane បន្ទាប់ពីមិដល់ ១ សប្តាហ៍ផងក្រុមមួយនេះបានធ្លាក់ចេញពី ពានរង្វាន់ ២ ផ្សេងគ្នាដោយកាលពីថ្ងៃ ទី ១៥ មករាកន្លងទៅពួ គេ ត្រូវក្រុម Athletic Bilbao ទម្លាក់ចេញពីពាន Spanish Super Cup ត្រឹមវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ។
ប្រភព ៖ The Sun Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ