ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា បានត្រៀមផ្តល់លុយ២០០លានផោនដើម្បីធ្វើការទិញកីឡាករមកពង្រឹងក្រុមបន្ថែមទៀតនៅរដូវក្តៅខាងមុខ។
ការផ្តល់លុយដ៏ច្រើនខាងលើនេះគឺយោងតាមការស្នើសុំរបស់គ្រូបង្វឹក Pep Guardiola ដើម្បីយកមកបំពេញចន្លោះប្រហោងដែលមាននៅរដូវកាលនេះ ជាពិសេសនៅតំបន់ប្រយុទ្ធតែម្តង ក្រោយពេលដែលខ្សែប្រយុទ្ធ Sergio Aguero រងរបួស។
យ៉ាងណាក្តី គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញមិនទាន់បានកំណត់គោលដៅក្នុងការចង់បាននៅឡើយទេ ខណៈ Erling Haaland និង Jadon Sancho រួមជាមួយ Harry Kane ត្រូវបានស្ថិតក្នុងរ៉ាដារបស់ក្រុមមហាសេដ្ឋីអារ៉ាប់ទៅហើយ។
ប្រភព ៖ Manchester Everything Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ