Kai Havertz នៅតែបង្ហាញខ្លួនមិនបានល្អសម្រាប់ការបង្ហាញខ្លួនកាលពីយប់មិញ…

admin

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard បានដាក់កីឡាករវ័យ២១ឆ្នាំក្នុងជម្រើស១១នាក់ដំបូងដើម្បីផ្ដល់ទំនុកចិត្តសាជាថ្មីដល់អ្នកគាំទ្រ។ ផ្ទុយទៅវិញ បានត្រឹមតែភាពខកចិត្តដដែលសម្រាប់កីឡាករថ្លៃបំផុតទី២ក្នុងប្រវត្តិសាស្ត្រក្លិបមួយនេះ។

កីឡាករសញ្ជាតិអាល្លឺម៉ង់ត្រូវបានប្ដូរចេញនៅនាទី៦៧ ក្រោយលេងមិនបានល្អ និងជាលើកទី៥ជាប់ៗហើយដែលគេត្រូវបានប្ដូរចេញបែបនេះ។ គេទទួល បាន៥ចុច៩ពិន្ទុប៉ុណ្ណោះពីការលេង ដែលជាពិន្ទុទាបជាងគេ និងចាប់តាំងពីគេចូលេងឲ្យ Chelsea។

លោក Lampard អ្នកចាត់ការ Chelsea អះអាងថា Havertz ធ្វើបានល្អក្នុងពេលហ្វឹកហាត់ ដូច្នេះហើយបានជាគេទទួល បានឱកាសលេង។ លោកថា Havertz និង Timo Werner សុទ្ធតែមានវ័យក្មេងដែលត្រូវការពេលវេលាបន្ថែមទៀត។

ប្រភព ៖ Daily Star Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

Man City បានផ្ដល់ប្រាក់ ២០០ លានផោនដល់ Pep Guardiola ដើម្បីយកមកពង្រឹងក្រុមបន្ថែមទៀត...

ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា បានត្រៀមផ្តល់លុយ២០០លានផោនដើម្បីធ្វើការទិញកីឡាករមកពង្រឹងក្រុមបន្ថែមទៀតនៅរដូវក្តៅខាងមុខ។