លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បាននិយាយលើសន្និសីទសារព័ត៌មានមុនប្រកួតជាមួយ Aston Villa ថាឥឡូវនេះយើងគិតតែពី Aston Villa ប៉ុណ្ណោះ នៅពេលនេះយើងមិនទាន់ដឹងថាអ្នកណានឹងអាចលេងបានទេដូច្នេះការសម្រេចចិត្តលើកីឡាករចាប់ផ្តើមនឹងត្រូវធ្វើឡើងឆាប់ៗ។
យើងយកចិត្តទុកដាក់តែលើការប្រកួតរបស់យើងប៉ុណ្ណោះ អ្នកអាចឈ្នះ ៥ ប្រកួតជាប់គ្នាហើយបន្ទាប់មកចាញ់ ៣ យើងរំពឹងថា Villa នឹងបង្ហាញនូវទម្រង់លេងល្អបំផុតរបស់ពួកគេ។
លោកបានបន្ថែមថាខ្ញុំសង្ឃឹមថាកីឡាករទាំងអស់របស់ពួកគេមានសុខភាពល្អហើយពួកគេបានជាសះស្បើយឡើងវិញដោយជោគជ័យវាសំខាន់បំផុត ប៉ុន្តែក៏មានច្រើនដែលពឹងផ្អែកលើយើង យើងអាចផ្តល់បញ្ហាដល់ពួកគេ” ។
ប្រភព ៖ Daily Mail Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ