យោងតាមសារព័ត៌មាន The Athletic បានអោយដឹងថាក្លឹប West Ham United បានផ្តល់ប្រាក់ចំនួន ៣០ លានផោនកាលពីចុងសប្តាហ៍សម្រាប់ខ្សែប្រយុទ្ធរបស់ក្រុម Sevilla ហើយខ្សែប្រយុទ្ធឆ្នើមរបស់ Sevilla កីឡាករ Youssef En-Nesiri អាចបន្តអាជីពរបស់គាត់នៅ Foggy Albion ។
យោងតាមប្រភពព័ត៌មានដដែលបាន ឲ្យដឹង ថាក្លឹប Andalusian បានបដិសេធសំណើរដំបូងរបស់ Hammers ប៉ុន្តែការចរចារវាងក្លឹបទាំងពីរលើកិច្ចព្រមព្រៀងដែលមានសក្តានុពលនឹងបន្តរហូតដល់ចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករខែមករា។
គួរបញ្ជាក់ផងដែលថាក្នុងរដូវកាលថ្មីនៃជើងឯកអេស្ប៉ាញកីឡាករម៉ារ៉ុកវ័យ ២៣ ឆ្នាំលេងបាន ១៧ ប្រកួតនិងរកបាន ៨ គ្រាប់ បានជួយ Sevilla មាន ៣០ ពិន្ទុក្នុង ១៧ ប្រកួតគឺឈរនៅលេខរៀងទី ៦ ក្នុងតារាង La Liga ។
ប្រភព ៖ Daily Mail Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ