ខ្សែការពាររបស់ក្លិប Bayern Munich មានទំនាក់ទំនងជាមួយ Liverpool, Manchester United និង Chelsea ប៉ុន្តែតែងតែត្រូវបានគេរំពឹងថាគាត់បានសម្រេចចិត្តមកចូលរួមជាមួយក្រុមរបស់លោក Zinedine Zidane វិញ។
ដោយសល់ ៦ ខែចុងក្រោយនៃកិច្ចព្រមព្រៀងជាមយយ Bayern Alaba មានសិទ្ធិចុះកិច្ចព្រមព្រៀងមុនកិច្ចសន្យាជាមួយក្លឹបនៅប្រទេសមួយផ្សេងទៀត ហើយគាត់បានយល់ព្រមលើកិច្ចសន្យា ៤ ឆ្នាំដើម្បីចូលរួមជាមួយ Real Madrid នេះបើយោងតាមការចេញផ្សាយរបស់ Marca របស់អេស្ប៉ាញ។
សារព័ត៌មានអេស្បាញបានផ្សាយថាក្រុមហង្សក្រហម Liverpool, Manchester City, PSG និង Chelsea ស្ថិតក្នុងចំណោមក្លឹបដើម្បីបង្ហាញចំណាប់អារម្មណ៍របស់ពួកគេចំពោះភ្នាក់ងាររបស់ Alaba លោក Pini Zahavi។
ប្រភព ៖ Daily Mirorrr Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ