ក្រុមហង្សក្រហម Liverpool ចង់ពង្រឹងក្រុមឡើងវិញដោយទិញខ្សែការពារបន្ថែម…

admin

ក្រុមម្ចាស់ជើងឯក Premier League ត្រូវបានគេដឹងថាមានបញ្ហាច្រើនបន្ទាប់ពីមានការរបួសរយៈពេលវែងទៅលើ Virgil van Dijk និង Joe Gomez ដែលអាចធ្វើឱ្យក្រុមនេះមិនមានសកម្មភាពសម្រាប់រដូវកាលដែលនៅសល់។

ជាលទ្ធផលពួកគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងលារនាំយកខ្សែការពារកណ្តាលមួយចំនួននៅក្នុងការដោះដូរនូវរដូវរងាររួមទាំង Kalidou Koulibaly របស់ Napoli និង Dayot Upamecano របស់ RB Leipzig ។

ក្រុមហង្សក្រហម Liverpool អាចចូលក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាដើម្បីផ្តល់ការការពារដល់លោក Jurgen Klopp នៅខែនេះហើយពួកគេមានកំណត់ត្រាយ៉ាងល្អសម្រាប់ការទិញផ្តាច់កិច្ចព្រមព្រៀងរដូវរងារដែលទទួលបានជោគជ័យ។

ប្រភព ៖ Daily Mail Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

Karim Adeyemi បានសម្រេចចិត្តក្នុងការផ្លាស់ប្តូរទៅកាន់ Chelsea...

កីឡាករ​ Adeyemi វ័យ ១៩ ឆ្នាំកំពុងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបាល់ទាត់អ៊ឺរ៉ុបចំពេលមានការប្រកួតដ៏គួរអោយចាប់អារម្មណ៍សម្រាប់​ RB Salzburg’s ។