ការរំពឹងទុកជុំវិញអនាគតរបស់ Sahla កំពុងត្រូវបានបង្កើតឡើងចាប់តាំងពីគាត់បានធ្វើបទសម្ភាសន៍ជាមួយកាសែតអេស៉្បាញអេអេកាលពីខែធ្នូដែលក្នុងអំឡុងពេលនោះគាត់បាននិយាយថា “យើងមិនដឹងថានឹងមានអ្វីកើតឡើងនៅអនាគតទេ”។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះមានរយៈពេល ២ ឆ្នាំកន្លះដើម្បីដំណើរការលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Liverpool ដោយបានបន្តកុងត្រារយៈពេល ៥ ឆ្នាំនៅខែកក្កដាឆ្នាំ ២០១៨ ។
ក្លិបយក្សអេស្ប៉ាញ Real Madrid និង Barcelona ត្រូវបានគេរំពឹងថានឹងក្លាយជាទិសដៅដែលទំនងបំផុតសម្រាប់ Salah ប្រសិនបើគាត់ចាកចេញពីក្របខ័ណ្ឌ Premier League ទោះបីជាខ្សែប្រយុទ្ធអេហ្ស៊ីបបានអះអាងថាហង្សក្រហមមានសិទ្ធដើម្បីគ្រប់គ្រងស្ថានការណ៍នេះ។
ប្រភព ៖ Daily Star Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ