ខ្សែបម្រើ Manuel Locatelli របស់ Sassuolo បានធ្វើឲ្យមានចំណាប់អារម្មណ៍ពីសំណាក់ក្លិបយក្យនៅអង់គ្លេសគឺ Manchester City ។
កាលពីដើមសប្តាហ៍នេះមានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា កីឡាករសញ្ជាតិអ៊ីតាលីវ័យ ២៣ ឆ្នាំ Locatelli មានតម្លៃផ្ទេរប្រមាណ ៣០ លានផោនហើយគឺជាគោលដៅផ្ទេរសម្រាប់ City នារដូវក្តៅខាងមុខនេះ។
Manchester City គឺជាក្រុមមួយក្នុងចំណោមក្រុមដែលឃ្លាំមើលរូបគេប៉ុន្តែ Sassuolo ទំនងជាមិនលក់កីឡាករម្នាក់ក្នុងរដូវកាលដោះដូររដូវរងាទេ។
ប្រភព ៖ Daily Mail Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ