ក្រុម Arsenal និង Mesut Ozil បានយល់ព្រមបញ្ចប់កិច្ចសន្យាជាមួយគ្នាហើយ…

admin

កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានចាកចេញពីក្រុមដំបូងក្នុងអាណត្តិនេះដោយលោក Mikel Arteta យល់ថាគាត់មានលើសតម្រូវការក្លឹបកាំភ្លើងធំ Arsenal ចង់កាត់បន្ថយប្រាក់របស់ក្លិបដែលចំណាយលើប្រាក់ឈ្នួលរបស់អូហ្ស៊ីលដោយសារកិច្ចសន្យារបស់គាត់មានតម្លៃ ៣៥០.០០០ ផោនក្នុងមួយសប្តាហ៍នៅឯ Emirates។

ហើយអត្តពលិក Arsenal អះអាងថាក្រុមកាំភ្លើងធំបានធ្វើកិច្ចព្រមព្រៀងជាមួយអតីតកីឡាករ Real Madrid ដែលអាចឱ្យគាត់បញ្ចប់ការស្នាក់នៅរយៈពេល ៧ ឆ្នាំកន្លះនៅភាគខាងជើងទីក្រុងឡុងដ៍។

ពេលនេះ Ozil ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសតួកគីនៅចុងសប្តាហ៍នេះដើម្បីបញ្ចប់ការផ្លាស់ប្តូររបស់គាត់ទៅ Fenerbahce ដែលបានបន្តកិច្ចសន្យាលើខ្សែបម្រើរូបនេះអស់រយៈពេលជាច្រើនខែ។

ប្រភព ៖ Daily Mirror Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

គ្រូបង្វឹក Leverkusen លោក Peter Bosz ថា Kai Havertz មិនមានពេលច្រើនលេងព្រោះតែ Hakim Ziyich...

ខ្សែបម្រើរូបនេះដែលមានតម្លៃ ៧២ លានផោនក្នុងការចុះកុងត្រាពីក្រុម Bundesliga ដោយឥឡូវមានផលប៉ះពាល់ជាមួយក្រុមនៅទីក្រុងឡុងដ៍ដោយកង្វះពេលវេលាលេង ដោយរកបាន ១៨ គ្រាប់និង Assists បាន ៩ គ្រាប់កាលពីរដូវកាលមុនកីឡាករវ័យ ២១ ឆ្នាំរូបនេះបានកត់ត្រាត្រឹម ៥ គ្រាប់និង Assist ៦ ដងក្នុង ២២ ប្រកួត។