Joel Matip បានវិលត្រឡប់ទៅហ្វឹកហាត់នៅ Liverpool កាលពីថ្ងៃសុក្របន្ទាប់ពីបានជាសះស្បើយពីការរងរបួសដោយបន្សល់ទុកឲ្យ Jurgen Klopp ពិបាកជាមួយនឹងការសម្រេចចិត្តដ៏ធំមួយដើម្បីឈានទៅរកការប្រកួតជាមួយក្រុមបិសាចក្រហម Manchester United ។
ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League នឹងរៀបចំការប្រកួតជាមួយនឹងក្រុមបិសាចក្រហមនៅឯកីឡដ្ឋាន Anfield នាថ្ងៃអាទិត្យនេះក្នុងការប្រកួតមួយដែលអាចបង្ហាញនូវភាពសំខាន់ក្នុងការប្រជែងដណ្តើមជើងឯកឆ្នាំនេះ។
Jamie Carragher បារម្ភថា United អាចទាញយកផលប្រយោជន៍ពីវិបត្តិការពាររបស់ហង្សក្រហមដែលបាន បង្ខំឲ្យ Klopp យក Jordan Henderson និង Fabinho មកលេងក្នុងនាមជាខ្សែការពារកណ្តាល។
ប្រភព ៖ Daily Mail Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ