គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានធ្វើតេស្ត៍រកវីរុសនេះតិចជាង ៤៨ ម៉ោងបន្ទាប់ពីបានឈ្នះពានរង្វាន់ដំបូងនៃអាជីពជាអ្នកគ្រប់គ្រងរបស់គាត់ ក្រុមយក្សបារាំងបានយកឈ្នះក្រុម Marseille ២-១ ដើម្បីលើកពាន Trophee des Champions កាលពីយប់ថ្ងៃពុធ។
ប៉ុន្តែវាជាដំណើរថយក្រោយយ៉ាងឆាប់រហ័សសម្រាប់លោក Pochettino ដែលបានទទួលជោគជ័យជាងលោក Thomas Tuchel នៅឯ Parc des Princes កាលពី ២ សប្តាហ៍មុន។
PSG បានបញ្ជាក់ថាជំនួយការរបស់គាត់គឺ Jesus Perez និង Miguel D’Agostino នឹងត្រូវទទួលខុសត្រូវសម្រាប់ការប្រកួត Ligue 1 នៅថ្ងៃសៅរ៍នេះនៅឯ Angers ។
ប្រភព ៖ The Sun Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ