ប្រធានក្លឹប Tottenham Hotspur មិនអនុញ្ញាតឲ្យ Dele Alli ទៅ PSG នោះទេ…

admin

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សារព័ត៌មាន Daily Mirror បនចុះផ្សាយថាប្រធានក្លឹបមាន់ខ្នាយមាសលោក Daniel Levy បានរារាំងការចាកចេញរបស់ខ្សែបម្រើ Dele Alli ទៅ PSG ។

លោក Levy មិនអនុញ្ញាតិអោយកីឡាករអង់គ្លេសវ័យ ២៤ ឆ្នាំរូបនេះផ្លាស់ទៅក្លឹបប៉ារីសដោយខ្ចីជើងឡើយព្រោះអ្នកចាត់ការក្លឹបមាន់ខ្នាយមាសខ្លាចភាពស៊ីជម្រៅនៃការបង្វិលហើយចង់រក្សាកីឡាករទុកក្នុងក្រុមរបស់គាត់វិញ។

គួរបញ្ជាក់ផងដែលថាក្នុងរដូវកាលនេះ Dele Alli បានបង្ហាញខ្លួនឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur បានចំនួន ៦ ប្រកួតរកបាន ២ គ្រាប់និង Assists ២ លើកផងដែរ។

ប្រភព ៖ The Time Sport

កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ

Next Post

Marcus Rashford ទទួលបានរង្វាន់សមាគមអង់គ្លេសសម្រាប់ស្នាដៃលេចធ្លោនៅក្នុងនិងក្រៅទីលាន...

កីឡាករវ័យ ២៣ ឆ្នាំចូលរួមជាមួយលោក Sir Alex Ferguson និងលោក Bobby Charlton នៅក្នុងបញ្ជីឈ្មោះអ្នកឈ្នះពានរង្វាន់។