វាសនារបស់ James Rodriguez កាន់តែស្រពេចស្រពិល

admin

James Rodriguez ហាក់​គ្មាន​បំណង​ចង់​ផ្លាស់​ទៅ​កាន់​ក្លឹប Newcastle United នោះ​ទេ ត្បិត​បើ​ល្ហៀងៗ​ថា​ក្លឹប​មួយ​នេះ​កំពុង​ត្រៀម​ទទួល​មេ​ថ្មី ដែល​មាន​លុយ​ក្រាស់ក្រែល​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ​រូប​គេ​ចង់​ផ្ទេរ​ទៅ​កាន់​ក្លឹប​នៅ​ទីក្រុង Madrid ដដែល​នោះ​គឺ Atletico Madrid។តាម​របាយការណ៍​ពី Mundo Deportivo កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ចង់​បន្ត​ការ​រស់នៅ​ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​ដដែល និង​ធ្វើ​ការ​ផ្ទេរ​ចេញ​ទៅ​កាន់​ក្លឹប​គូ​ប្រជែង​របស់ Real ផ្ទាល់​តែ​ម្តង។ ប៉ុន្តែ​គ្រប់​យ៉ាង​គឺ​ស៊ីសង​លើ​ការ​ចរចា​រវាង​ភាគី​ក្លឹប​ទាំង​ពីរ ជុំវិញ​តម្លៃ​ផ្ទេរ​ជា​មុន​សិន។

បញ្ជាក់​ថា​រដូវ​កាល ២០១៩/២០ ​ក្រោយ James ចប់​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ Bayern និង​ត្រលប់​មក Madrid វិញ ក៏​រូប​គេ​ហាក់​មិន​ស្ថិត​ក្នុង​ការ​ចង់​បាន​របស់ Zidane ទាល់​តែ​សោះ ដោយ​ទើប​បង្ហាញ​ខ្លួន​លើ​ទីលាន​ ១៣ ប្រកួត​គត់​នា​រដូវ​កាល​នេះ៕ ប្រភព៖ Goal

Next Post

Pogba នៅតែជាគោលដៅ របស់ Real Madrid

Real Madrid ត្រូវ​បាន​រាយការណ៍​​ថា​បាន​ដាក់​សំណើ​កីឡាករ​៤រូប​​ក្នុង​នោះ​មាន James Rodriguez​ និង​ Martin Odegaard ដែរ​នោះ​ទៅ​កាន់ Manchester United​ ដើម្បី​ប្ដូរ​យក Paul Pogba។