លោក Pep Guardiola បាននិយាយថានៅពេលអ្នកចុះកុងត្រាជាមួយកីឡាករអ្នកគិតថាគាត់នឹងជួយក្រុមប៉ុន្តែអ្នកមិនអាចដឹងថាជំនួយនេះសំខាន់ប៉ុណ្ណាទេសមត្ថភាពនិងការយល់ដឹងរបស់ Ruben គឺមិនគួរឱ្យជឿ។
គាត់បានធ្វើឲ្យមានការចាប់អារម្មណ៍ពីយើងទាំងអស់គ្នាដោយភាពវៃឆ្លាតនិងកាយសម្បទារឹងមាំរបស់គាត់ រាល់ថ្ងៃគាត់ទៅកន្លែងហាត់ប្រាណធ្វើកាលវិភាគតាមដានអាហាររបស់គាត់។
លោកបានបន្ថែមទៀតថាគាត់រស់នៅជាមួយបាល់ទាត់ ២៤ ម៉ោងក្នុងមួយថ្ងៃ បុរសម្នាក់នេះអាចលេងបានរៀងរាល់ ៣ ថ្ងៃការជាសះស្បើយរបស់គាត់គឺលឿនណាស់ កីឡាករបែបនេះពិតជាសំខាន់ណាស់សម្រាប់ក្រុម” ។
ប្រភព ៖ Manchester Everything Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ