Willian ក្លាយជាប្រធានបទក្តៅ សំរាប់ Arsenal នឹង Tottenham Hotspur

admin

តាម​របាយការណ៍​ពី The Telegraph បាន​ចុះ​ផ្សាយ ក្លឹប​កាំភ្លើង​ធំ Arsenal និង Tottenham Hotspur បាន​កំពុង​ប្រជែង​លើ​ទីផ្សារ​ដោះដូរ ក្នុង​ការ​ចរចា​ចង់​នាំ​យក​កីឡាករ​ផុត​កុងត្រា​របស់ Chelsea មួយ​រូប​នៅ​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ។

នោះ​គឺ​ខ្សែ​ប្រយុទ្ធ​ស្លាប Willian ដែល​ត្រូវ​ផុត​កុងត្រា​នា​ចុង​ខែ​មិថុនា​នេះ ប៉ុន្តែ​កីឡាករ​នៅ​មាន​សិទ្ធ​ពិសេស​មួយ​ដោយ​អាច​បន្ត​កុងត្រា​រយៈ​ពេល​ខ្លី ជួយ​ក្លឹប​ដល់​រដូវ​កាល​បញ្ចប់​សិន មុន​ក្លាយ​ជា​ឈ្មោះ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន អនុញ្ញាត​ឲ្យ​មាន​ការ​ចរចា​ពី​ភាគី​នៃ​ក្លឹប​ដទៃ។បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​វ័យ ៣១ ឆ្នាំ នៅ​តែ​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​គួរសម​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ប៉ុន្តែ​ទំនង​ដោយសារ​កត្តា​អាយុ​ទើប Lampard ដែល​ជា​គ្រូ​ស្រលាញ់​យុវជន​ជា​ធំ សម្រេច​ចិត្ត​បោះបង់​រូប​គេ។

តាំង​ពី​ផ្លាស់​មក​ Chelsea នា​ឆ្នាំ ២០១៣ កីឡាករ​ប្រេស៊ីល​រក​បាន ៥៩ គ្រាប់​នៅ ៣២៩ ប្រកួត​សរុប នេះ​រាប់​ទាំង​ការ​ស៊ុត ៥ លើក​និង Assist ៥ ជើង​នា​រដូវ​កាល ២០១៩/២០ នេះ​ផង​ដែរ៕

Next Post

គ្រាប់ពេជ្យទាំងពីររបស់ Man Utd បានវិលត្រលប់មកវិញហេីយ បេីតាមសំដីរបស់ Ole

លោក OLE GUNNAR SOLSKJAER បាន​អះអាង​ថាកីឡាករ​របស់​លោក Paul Pogba និង Marcus Rashford នឹង​អាច​លេង​បាន​វិញ (Fit) ពេល Premier League ចាប់​ផ្ដើម​ជាថ្មី។