យោងតាមគេហទំព័រ Talk Sport រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថាការប្រកួតនៅក្នុងកីឡាសំខាន់ៗរួមទាំងបាល់ទាត់នឹងមិនត្រូវបានផ្អាកនោះទេបើទោះបីជាមានជម្ងឺ Covid19 កើតឡើងក៏ដោយ។
ការប្រកួតជុំទី ១៨ ត្រូវបានគេលេងរហូតមកដល់ពេលនេះនៅក្នុងក្របខ័ណ្ឌ English Premier League ដោយ Liverpool ឈរនៅចំណាត់ថ្នាក់លេខ ១ នាំមុខក្រុមបិសាចក្រហម Manchester United ដែលឈរនៅចំណាត់ថ្នាក់លេខ ២។
គួរបញ្ជាក់ផងដែលថារដូវកាលចុងក្រោយនៃជើងឯកអង់គ្លេសត្រូវបានផ្អាកអស់រយៈពេលជាច្រើនខែដោយសារតែជំងឺរាតត្បាតរាលដាល Covid19។
ប្រភព ៖ The Time Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ