យប់មិញWerner ​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង កាន់តែធ្វេីអោយក្លិបធំៗស្រក់ទឹកមាត់

admin

ខ្សែ​ប្រយុទ្ធ​ Timo Werner ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម Leipzig ​ឈ្នះ​ Mainz ​05​ក្នុង​លទ្ធផល ​៥-០ ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Bundesliga ​កាល​ពី​យប់មិញ​នេះ​។
​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​ខាង​លើ​នេះ ​កំពុង​លេង​បាន​យ៉ាង​ល្អ និង​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន ជា​ពិសេស​គឺ Liverpool ​របស់​អង់គ្លេស​តែ​ម្ដង។ ​ជាមួយ​ការ​លេង​បាន​យ៉ាង​ល្អ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​នេះ​ទៀត ​នោះ​ក្រុម​យក្ស​ធំ​ៗ​ជា​ច្រើន​នឹង​កាន់​តែ​ពេញ​ចិត្ត ​ហើយ​តម្លៃ​ខ្លួន​ក៏​ឡើង​ខ្ពស់​បន្ថែម​ទៀត​ដែរ។

Leipzig បច្ចុប្បន្ន​នេះ​កំពុង​ប្រជែង​នៅ​តំបន់ Top3 ​ដោយ​ឈរ​នៅ​លេខ​៣ ​មាន​៥៤​ពិន្ទុ ​ស្រប​ពេល​ក្រុម Dortmund ​វិញ​មាន​៥៧​ពិន្ទុ ​នៅ​លេខ​២ ​និង​ក្រុម​លេខ​១​គឺ Bayern Munich ​មាន​៦១​ពិន្ទុ ​ឆ្លង​កាត់​ការ​ប្រកួត​២៧​ប្រកួត៕

Next Post

Man Utd ចង់ផ្តល់កិច្ចសន្យាដល់ Odion Ighalo ដល់ចប់រដូវកាលតែ Shanghia Shenua មិនព្រម

Manchester United កំពុង​តែ​បារម្ភ ពួក​គេ​នឹង​បាត់បង់​កីឡាករ​ខ្សែ​ប្រយុទ្ធ​ខ្ចី​ជើង Odion Ighalo នៅ​សប្ដាហ៍​នេះ។ តាម​គ្រោង​លោក Ole Gunnar Solskjaer ចង់​បន្ថែម​កុងត្រា​ឲ្យ​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​រយៈពេល​៣​ខែ​ទៀត​​ដើម្បី​ជួយ​លេង​ឲ្យ​ចប់​រដូវ​កាល​តែ​ម្ដង។ ប៉ុន្តែ​ក្លឹប​ដើម​របស់ Ighalo គឺ Shanghia Shenua  បាន​បដិសេធ​សំណើ​នេះ និង​ចង់​យក​គេ​ត្រឡប់​ទៅ​វិញ​ដើម្បី​រៀបចំ​ចាប់​ផ្ដើម​លេង​រដូវ​កាល​ថ្មី​របស់​ពួក​គេ។ កិច្ចសន្យា​ខ្ចី​ជើង​របស់ Ighalo ជាមួយ​បិសាច​ក្រហម​​នឹង​ត្រូវ​អស់​នៅ​ចុង​ខែ​នេះ មាន​ន័យ​ថា​ថ្ងៃ​ចុងក្រោយ​របស់​គេ​នៅ​ទីក្រុង Manchester នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។ តាម​បំណង​កីឡាករ​វ័យ​៣០​ឆ្នាំ​ចង់​​បញ្ចប់​រដូវ​កាល​នៅ Old Trafford បន្ទាប់​ពី​រក​បាន​៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៨​ប្រកួត មុន​ពេល​កម្មវិធី​ប្រកួត​ត្រូវ​ផ្អាក​ដោយ​សារ​វីរុស​កូរ៉ូណា។ Man Utd មាន​ចេតនា​ចង់​បន្ត​កុងត្រា​ឲ្យ Ighalo តែ Shanghai ក៏​ត្រៀម​ដូច​គ្នា​​ចង់​ពង្រីក​កុងត្រា​ថ្មី​ផ្ដល់​ថ្លៃ​នឿយហត់​៤០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍៕ ​