កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានធ្វើដំណើរទៅកាន់ទឹកដី Old Trafford ដើម្បីធ្វើជាប្រធានក្រុមរបស់គាត់ដែល Aston Villa ត្រូវប្រកួតជាមួយក្រុមបិសាចក្រហម ឥឡូវនេះកាសែត Daily Mail បានអះអាងថា Ole Gunnar Solskjaer នៅតែចាប់អារម្មណ៍លើកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនះ។
Grealish បានត្រៀមនឹងចាកចេញពី Villa សម្រាប់ United តែប៉ុន្មានខែមុនរហូតដល់ការផ្លាស់ប្តូរនេះត្រូវបានបញ្ចប់ដោយការវាយតម្លៃរបស់គាត់ហើយក្លឹបរបស់ Solskjaer នឹងផ្តល់ជូនត្រឹមតែ ៦៥ លានផោនប៉ុណ្ណោះដែលជាចំនួនតិចជាងអ្វីដែល Villa ចង់បាន។
បើកិច្ចព្រមព្រៀងនេះមិនជោគជ័យ Grealish នឹងបន្តកុងត្រាថ្មីរយៈពេល ៥ ឆ្នាំនៅឯ Aston Villa ដោយធានាថាទេពកោសល្យរបស់គាត់នៅតែមានតម្លៃខ្ពស់បំផុតសម្រាប់ភាគីដែលចាប់អារម្មណ៍។
ប្រភព ៖ The Sun Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ