ខ្សែប្រយុទ្ធក្រុម Borussia Dortmund កីឡាករ Erling Holland អាចនឹងផ្លាស់ទៅអង់គ្លេស នេះបើយោងតាមសារព័ត៌មាន The Times បានអោយដឹងថាលោក Josep Guardiola គ្រូបង្វឹកក្រុម Manchester City ចាប់អារម្មណ៍នឹងកីឡាករសញ្ជាតិន័រវេសវ័យ ២០ ឆ្នាំ។
ខ្សែប្រយុទ្ធរូបនេះបានផ្លាស់ទៅ Borussia ពី Salzburg កាលពីខែធ្នូឆ្នាំ ២០១៩ ក្នុងតម្លៃ ២០ លានអឺរ៉ូហើយកិច្ចសន្យារបស់គេជាមួយក្រុមនឹងដំណើរការរហូតដល់រដូវក្តៅឆ្នាំ ២០២៤ ។
គួរបញ្ជាក់ផងដែលថារដូវកាលនេះកីឡាករ Erling Holland បានចូលរួមប្រកួតចំនួន ៨ លើកក្នុងក្របខ័ណ្ឌ Bundesliga ដោយរកបាន ១០ គ្រាប់និងរកបាន Assists ២ ដងឲ្យមិត្តរួមក្រុម។
ប្រភព ៖ Daily Mirror Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ