ខ្សែបម្រើ Oleksandr Zinchenko របស់ក្រុម Manchester City អាចនឹងផ្លាស់ប្តូរក្លឹបនៅរដូវរងារខាងមុខនេះ វាត្រូវបានគេដឹងថារហូតមកដល់ពេលនេះមានតែក្រុមឆ្កែចចកខ្មៅ Wolves ប៉ុណ្ណោះដែលបានដាក់ពាក្យសុំនាំយកកីឡាកររូបនេះ។
នៅរដូវកាលនេះកីឡាករសញ្ជាតិអ៊ុយក្រែនវ័យ ២៣ ឆ្នាំបានបង្ហាញខ្លួនលេងតិចតួចណាស់ឪ្យក្រុមមេឃខៀវដូច្នេះលោក Pep Guardiola មិនមានអារម្មណ៍ផ្តល់កុងត្រាថ្មីឱ្យគាត់ឡើយ ។
គួរបញ្ជាក់ផងដែលថា Oleksandr Zinchenko មិនសូវបានបង្ហាញខ្លួនឲ្យក្រុមលោក Pep Guardiola ឡើយដោយរូបគេចូលរួមបង្ហាញខ្លួនលើទីលានបានតែ ៣ ប្រកួតប៉ុណ្ណោះរដូវកាលនេះ។
ប្រភព ៖ Daily Mirror Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ