ភ្នាក់ងាររបស់កីឡាករសញ្ជាតិបារាំងរូបនេះបានផ្លាស់ប្តូរដើម្បីបកស្រាយនូវការអត្ថាធិប្បាយដែលគាត់បានធ្វើទៅលើខ្សែបម្រើបិសាចក្រហមមុនពេលពួកគេរងបរាជ័យនិងការចាកចេញជាបន្តបន្ទាប់ពីក្របខ័ណ្ឌ Champions League នៅឯទឹកដី RB Leipzig កាលពីសប្តាហ៍មុន។
Raiola ធ្លាប់បាននិយាយថា“ ដំណោះស្រាយដ៏ល្អបំផុតសម្រាប់គាត់ក្នុងការចាកចេញនៅរដូវកាលដោះដូរកីឡាករគឺល្អជាងពេលដែលគាត់នៅលេងឲ្យ Man Utd ។
Raiola បាននិយាយបន្ថែមទៀតថាថា៖ “Pogba នឹងមានអនាគតដ៏អស្ចារ្យ នៅក្នុងប្រទេសអង់គ្លេសពួកគេមានភាពរសើបខ្លាំងនៅពេលមានអ្នកនិយាយអំពី Pogba ហើយខ្ញុំក៏ទើបតែបានបញ្ចេញគំនិតរបស់ខ្ញុំទៅលើគាត់ផងដែរ ។
ប្រភព ៖ Daily Mail Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ