ក្រុម Borussia Dortmund បានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជេីងក្រុមភ្ញៀវ Stuttgart ៥ ទល់នឹង ១ កាលពីយប់មិញ…

admin

Silas Wamangituka រកគ្រាប់បាលបេីកឆាកអោយក្រុមភ្ញៀវ Stuttgart នៅនាទីទី ២៦ ដោយបាល់ប៉េណាល់ទីបន្ទាប់ពី Emre Can បានបង្ករកំហុសនៅតំបន់គ្រោះថ្នាក់ ។

ក្រុមម្ចាស់ផ្ទះ Borussia Dortmund បានរកគ្រាប់បាល់តាមស្មេីដោយកីឡាករខ្សែរបម្រេីវ័យក្មេង Giovanni Reyna នៅនាទី ៣៩ ចប់វគ្គទី ១ ក្រុមទាំងពីបញ្ចប់ទៅលទ្ធផល ១ ទល់នឹង ១។

ចូលមកដល់វគ្គទី ២ Wamangituka រកគ្រាប់នាំមុខនៅនាទី ៥៥ នៅនាទី ៦០ Forster រកគ្រាប់ទី ៣ អោយ Stuttgart ៣ នាទីបន្ទាប់មកទៀត Coulibaly បន្ថែមគ្រាប់ទី ៤ បន្តទៀតនឹង​ Gonzales ស៊ុតគ្រាប់បាល់ទី ៥ នឹងជាគ្រាប់ជ័យជំនះនៅនាទី ៩០+១​លទ្ធផលនេះធ្វេីអោយ Dortmund បរាជ័យក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស។

ប្រភព ៖ Bild Sport

កែសម្រួលអត្ថបទ ៖ Seng Sna

Next Post

David Alaba បានបង្ហាញនិងចងក្រងបញ្ជីក្លិបដែលរូបគេអាចនឹងត្រូវបន្តអាជីពនាពេលខាងមុខ!

ខ្សែការពាររបស់ក្លឹប Bayern Munich និងភ្នាក់ងាររបស់គាត់បានបង្ហាញនិងចងក្រងបញ្ជីក្លឹបចំនួន ៤ ដែលគាត់បានត្រៀមខ្លួនដើម្បីចរចាជាមួយ។