Aston Villa បានដាក់តម្លៃ Grealish ដល់ ១១០ លានអឺរ៉ូប្រសិនបើមានក្លិបណាចង់បានកីឡាកររូបនេះហើយ…

admin

ចំនួនទឹកប្រាក់ដែល Aston Villa បានត្រៀមរួចរាល់ក្នុងការលក់ខ្សែបម្រើ Jack Grealish ហើយក្លិបដែលមានមូលដ្ឋាននៅ Birmingham បានផ្តល់តម្លៃដល់ប្រធានក្រុមរបស់ពួកគេក្នុងតម្លៃ ១១០ លានអឺរ៉ូ​ ចំណែកកាលពីមួយឆ្នាំមុន Aston Villa បានស្នើសុំប្រាក់ចំនួន ៧៧ លានអឺរ៉ូសម្រាប់ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះ។

ចំណាប់អារម្មណ៍លើ Grealish ត្រូវបានសន្មតថាជាក្លឹបចំនួន ៣ មកពី EPL ដែលចង់បានរូបគេគឺក្លឹប Manchester – United Liverpool  និង​ Manchester City ​។

គួរបញ្ជាក់ផងដែលថាJack Grealish កីឡាករវ័យ ២៥ ឆ្នាំលេងបាន ៩ ប្រកួតនៅ Premier League រដូវកាលនេះដោយរកបាន ៥ គ្រាប់និង Assists បាន ៥ គ្រាប់។

ប្រភព ៖ Daily Mail

កែសម្រួលអត្ថបទ ៖ Panharith MC

Next Post

Arsenal កំពុងពិចារណាចុះកុងត្រាជាមួយខ្សែការពារ John Stone របស់ក្រុម Manchester City ដើម្បី...