Christian Eriksen កាន់តែកៀកក្នុងការចាកចេញពីក្លិប Inter នៅពេលខាងមុខបន្ទាប់ពីមាន…

admin

ខ្សែបម្រើរបស់ក្រុម Inter Milan កីឡាករ Christian Eriksen បានត្រៀមខ្លួនរួចជាស្រេចក្នុងការពិចារណាលើសំណើរពីក្រុមកាំភ្លើងធំ Arsenal នៅទីក្រុងឡុងដ៍។

ក្រុមកាំភ្លើងធំ Arsenal បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេលើកីឡាវ័យ ២៨ ឆ្នាំរូបនេះបន្ទាប់ពីរូបគេមានភាពសោះអង្កើយជាមួយក្លិបដែលមានមូលដ្ឋាននៅអុីតាលីផងនោះ។

យោងតាមប្រភពព័ត៌មានបាន ឲ្យដឹង ថាខ្សែបម្រើសញ្ជាតិដាណឺម៉ាកដែលមិនទទួលបានការហ្វឹកហាត់និងលេងបានពេញម៉ោងនៅក្នុងក្រុមអ៊ីតាលីក្រោមការដឹកនាំរបស់លោក Antonio Conte អាចនឹងវិលត្រឡប់ទៅកាន់ទីក្រុងឡុងដ៍វិញអំឡុងរដូវផ្លាស់រដូវរងារឬរដូវក្តៅ។

គួរបញ្ជាក់ផងដែលថារដូវកាលនេះកីឡាកររូបនេះទើបតែបង្ហាញខ្លួនបាន ៤ ប្រកួតតែប៉ុណ្ណោះក្នុងចំណោម ៩ ប្រកួតរបស់ក្លឹប។

ប្រភព ៖ Daily Star

កែសម្រួលអត្ថបទ ៖ Panharith MC

Next Post

Aston Villa បានដាក់តម្លៃ Grealish ដល់ ១១០ លានអឺរ៉ូប្រសិនបើមានក្លិបណាចង់បានកីឡាកររូបនេះហើយ...