យោងតាមរបាយការណ៍បានអោយដឹងថាក្រុមបិសាចក្រហម Manchester United មិនបានបោះបង់ចោលក្តីសង្ឃឹមក្នុងការចុះកុងត្រាជាមួយ Ousmane Dembele ឡើយហើយអាចនឹងវិលត្រឡប់ទៅកាន់ខ្សែប្រយុទ្ធរបស់ក្រុម Barcelona នៅខែមករាខាងមុខនេះ។
ក្រុមបិសាចក្រហមមិនបានទទួលបានកិច្ចព្រមព្រៀងមួយសម្រាប់ Dembele នៅរដូវក្តៅនោះទេប៉ុន្តែ Fabrizio Romano បានអះអាងថាកីឡាករវ័យ ២៣ ឆ្នាំរូបនេះនៅតែជាគោលដៅសម្រាប់ Ole Gunnar Solskjaer ។
តាមសេចក្តីរាយការណ៍បានឲ្យដឹង បន្ថែមទៀតថាក្រុមដែលស្ថិតក្នុងក្របខ័ណ្ឌ Premier League ត្រូវបានគេចាប់អារម្មណ៍តែលើកិច្ចព្រមព្រៀងរយៈពេលខ្លីប៉ុណ្ណោះដែលនេះគឺជាឧបសគ្គមួយនៅក្នុងការចរចាររដូវក្តៅជាមួយនឹងក្រុមអ្នកមានបុណ្យ Barca ដែលចង់លក់ខ្សែប្រយុទ្ធរូបនេះ។